គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងខេមរភូមិន្ទ បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង ,ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុង និងសង្កាត់ , ប្រធាន/អនុប្រធានគណបក្សក្រុង ,សមាជិកអចិន្រ្តៃយ៍គណបក្សក្រុង , ប្រធានគណបក្សសង្កាត់ សាខាបក្សភូមិ និងមេក្រុមបក្ស នៃសង្កាត់ទាំង៣ ដែលរៀបចំធ្វើឡើងនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃសៅរ៍ ១៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣