នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងនិត្តិកាលទី៧ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍របស់ក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ិត ប្រាំង អនុប្រធានទី១ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានក្រុង និងសង្កាត់ទាំង៤ អចិន្ត្រៃយ៍បក្សក្រុង សង្កាត់ទាំង៤ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សក្រុង។