ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មី

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មី

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រចបានជាង​ ១៣០លានដុល្លារ ១១ខែ ឆ្នាំ ២០២២

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា តួកគី ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានរហូតដល់ ១៣៦,១៤៩ លាន​ដុល្លារអាមេរិក ដែលកើនឡើង ៦៣.៦% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១។ ដោយឡែក ក្នុងរយៈពេល៥ឆ្នាំ​(២០១៧-២០២១)​ សម្រេចបាន ៤៦២,៦៣ លានដុល្លារអាមេរិក ។ ក្នុងនោះ កម្ពុជានាំចេញ​មុខទំនិញ ទៅតួកគី ដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ជាដើម។ ដោយឡែកការនាំ​ចូលទំនិញពីតួកគី មាន​ដូចជា៖ ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃ​ទៀត។ នេះបើតាមទិន្នន័យ​របស់ក្រសួងពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មាន ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

សេចក្តីប្រកាសព័ត៌មាន ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ នាំយកថវិកាសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ចូលរួមព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចូលរួមចូលរួមព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៩២ ចូល៩៣ ព្រះវស្សា

កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃ កើន​ជាង ​៣៥ ​ភាគរយ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​ជិត $៤,៣​ ពាន់​លាន​

ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ថៃ បាន​កើនឡើង​យ៉ាងខ្ពស់​នៅក្នុង​រយៈពេល​​ ១១​ ខែ​ឆ្នាំ ២០២២ ដោយ​សម្រេចបាន​ជាង ៧៥៦ ​លាន​ដុល្លារ​កើនឡើង ៣៥,៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​អាស៊ាន​ទាំង​ ២ និង​ការលើកកម្ពស់​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

អភិបាលខេត្តត្បូងឃ្មុំ ផ្ដល់ជូនកុំព្យូទ័រដៃម្នាក់មួយគ្រឿង និងថវិកាដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់សិស្សទាំង២៩នាក់ ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣ ដែលជាប់និទ្ទេសAទាំង២៩នាក់ និងអាណាព្យាបាលសិស្ស នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ

សេចក្តីជូនដំណឹង
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស

សេចក្តីជូនដំណឹង
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក សម្រេចបាន​ជាង $៨,៥ ​ពាន់​លាន​

ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៨,៥​​​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១/៥​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​នាំទៅ​អាមេរិក គ្រប​ដណ្តប់​រហូត​ជាង ៩៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​សរុប​

ចំណូលគយ និងពន្ធដារសម្រេចបានដល់ជាង ៦ពាន់លានដុល្លារនៅឆ្នាំ២០២២ កើនលើសផែនការជាង ២៧%

តាមការគូសបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបជាង ៦ពាន់លានដុល្លារ បានកើនឡើងលើផែនការ ២៧%ឯណោះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្ដីរំពឹងកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ជាពិសេសការអនុញ្ញាតឲ្យអ្នកដំណើរជនជាតិចិនអាចធ្វើដំណើរឡើងវិញ នឹងនាំឲ្យកម្ពុជាអាចទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា