ឯកឧត្តម អ៊ី ឈាន បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែរ នៅភូមិកំពង់ចម្លងក្រោម

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែរ ប្រវែងជាង ៥០០ម៉ែត្រ នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទើបផ្ទេរការគ្រប់គ្រង់ពីខេត្តបាត់ដំបង នាពេលថ្មីៗនេះ

សម្តេចភក្តី សាយ ឈុំ អញ្ជើញនាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង…

ល្ងាចថ្ងៃច័ន្ទ ៥កើត ខែពិសាខ បញ្វស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវ បច្ច័យ ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ឯកឧត្តម អ៉ី ឈាន ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ជូន សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ ដែលទទួលរងគ្រោះថ្នាក់ចររាចរណ៏បាក់ភ្លៅជើងខាងឆ្វេង

ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងក្រុមការងារបានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា១លានរៀលបន្ថែមទៀត លើថវិកាឧបត្ថម្ភព្យាបាលរបស់លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន ជូនលោក វ័រ រួម សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ ដែលទទួលរងគ្រោះថ្នាក់ចររាចរណ៏បាក់ភ្លៅជើងខាងឆ្វេង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឧបដ្ឋានសាលា​ និងសមិទ្ធផលនានា​ វត្តសោភនារាម​ ហៅវត្តឥសានមានជ័យ​ ស្ថិត​នៅឃុំអញ្ចេីម​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ

នាថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឧបដ្ឋានសាលា​ និងសមិទ្ធផលនានា​ វត្តសោភនារាម​ ហៅវត្តឥសានមានជ័យ​ ស្ថិត​នៅឃុំអញ្ចេីម​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា​ និងសមិទ្ធផលនានា​ វត្តសោភនារាម​ ហៅវត្តឥសានមានជ័យ​ ស្ថិត​នៅឃុំអញ្ចេីម​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ​។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាគណៈអធិតី ក្នុងសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០២២២ និងទិសដៅភារៈកិច្ចឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត បានអញ្ជើញជាគណៈអធិតី ក្នុងសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០២២២ និងទិសដៅភារៈកិច្ចឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះពង្រឹងខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្រ្តីរដ្ឋបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន

រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣  លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្រ្តីរដ្ឋបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ព្រះវិហារ​អាយុកាល ១៧១​ ឆ្នាំ​ ជាប់ជាអារាម​ចំណាស់ជាង​គេនៅ​ខេត្ត​កំពង់ធំ

មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បានចុះ​បញ្ជី​សំណង់​បេតិកភណ្ឌ​តាម​វត្ត​​ទូទាំង​ខេត្ត​សរុប​មានចំនួន ៣៦ កន្លែង

រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំតំបន់ទន្លេសិប្បនិម្មិតដែលអាចផ្ទុកទឹកបាន៣លានម៉ែត្រគុប

រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំតំបន់ទន្លេសិប្បនិម្មិតដែលអាចផ្ទុកទឹកបាន៣លានម៉ែត្រគុបក្នុងខេត្តនេះឱ្យក្លាយទៅជាតំបន់ឆ្លាតវៃ(Smart Area) ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្តទៅលេងកម្សាន្ត ដោយនៅទីនោះក៏មាន Free Wi-Fi ទៀតផង

កៅស៊ូ ជាដំណាំអាទិភាពក្នុងខេត្តត្បូងឃ្មុំ ខណៈចំណូលពីកៅស៊ូ ប្រមាណជាង១២០លានដុល្លារ ក្នុងមួយឆ្នាំ

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កៅស៊ូ គឺជាដំណាំអទិភាព​សម្រាប់ខេត្តត្បូង ដោយ​ក្នុងមួយឆ្នាំៗ ខេត្តនេះទទួលបានចំណូលពីដំណាំកៅស៊ូ​ មិនតិចជាង ១២០លានដុល្លារអាមេរិកនោះទេ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាវាគ្មិន នៅក្នុងអង្គសន្និសីទសារព័ត៌មាន ស្តីពី “ភាពជោគជ័យ” រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាវាគ្មិន នៅក្នុងអង្គសន្និសីទសារព័ត៌មាន ស្តីពី “ភាពជោគជ័យ” រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា