សុវណ្ណី ឡោ

សុវណ្ណី ឡោ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តដឹកនាំសមាជិកបក្ស ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២ នៅទូទាំងស្រុកអូររាំងឪ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិកបក្ស ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាលើកទី២ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅឃុំចំនួន០៧ ទូទាំងស្រុកអូររាំងឪ រួមមានៈ ឃុំព្រះធាតុ ឃុំអំពិលតាពក ឃុំមៀន ឃុំគងជ័យ ឃុំទួលសុភី ឃុំចក និងឃុំដំរិល

ថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៊ី ឈាន បន្តចុះផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សចំនួន ២ភូមិ ក្នុងឃុំស្ទឹងត្រង់

ថ្ងៃទី៧ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​​ចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅ​រសៀល​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលសមាជិក សមាជិកាបក្ស ចំនួនជាង ២០០នាក់ នៅ​ភូមិអូរដូនតាក្រោម និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពី​របៀប​គូសសន្លឹក​ឆ្នោត​ឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា

បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅឃុំ/សង្កាត់ទាំង៨

ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រមណ្ឌលប៉ៃលិន និងបេក្ខជនតាមលំដាប់លេខរៀងបន្តបន្ទាប់ មានដូចជា៖ ឯកឧត្តម សៅ សារ៉ាត់, ឯកឧត្តម ហុក សុផល, ឯកឧត្តម រាម សុមាន, និងឯកឧត្តម ឌិន គឹម បានដឹកនាំក្រុមការងារ ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅតាមឃុំ/សង្កាត់ទាំង ៨ ក្នុង​ខេត្ត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ ចំនួន ៨ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនុវត្តនៅអាណត្តិរដ្ឋាភិបាលថ្មី ឆ្នាំ២០២៣-២០២៨

សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចូលរួមពិធី ” រុក្ខទិវា ៩ កក្កដា ” នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី "រុក្ខទិវា ៩កក្កដា" ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បន្តចុះជួបសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកពញាក្រែក ជាង ៦០០នាក់ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្របក្ស និងផ្សព្វផ្សាយកម្មវិធីនយោបាយបក្ស

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដត្បូងឃ្មុំ និងលោកជំទាវ និង ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន និងលោកជំទាវ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក

លោកជំទាវ មិថុនា ភូថង អភិបាល អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញចុះ សង្កាត់ទៀន ខណ្ឌដង្កោ….

ល្ងាចថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិកគណបក្សនៅសង្កាត់ទៀន នៃខណ្ឌដង្កោ ដើម្បីលើកទឹកចិត្ត និងជម្រុញឲ្យបងប្អូន

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ដឹកនាំក្រុមការងារចុះពិនិត្យ​ វឌ្ឍនា​ភាព​ការដ្ឋានកសាងផ្លូវកៅស៊ូ​ និងផ្លូវបេតុង ស្ពាន លូ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែនក្នុងស្រុកកងមាស

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោកអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន៣ខ្សែ ប្រវែងជាង ៣០គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំ ចំនួន ៤ នៃស្រុកកងមាស ខេត្តកំពង់ចាម

ឯកឧត្តម អ៊ី ឈាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជន​ពេញ​សិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែល​មានសិទ្ធបោះ​ឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សា​តម្លៃ​នៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបាន​ចូល​រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថ្លែងបែបនេះ ខណៈ ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយ​សមាជិក-សមាជិកាបក្ស នៅភូមិប៉ាហ៊ីជើង និងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចំនួនជាង ៥០០នាក់ ក្នុង​ថ្ងៃទី០៧ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាននាំយកមកនូវសេចក្តីនឹករលឹក…