សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសម្របសម្រួល ដោះស្រាយវិវាទផ្សារទំនើប ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ព្រឹកទី៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ដប៉ៃលិន បានអញ្ជើញជួបសម្របសម្រួល ដោះស្រាយវិវាទផ្សារទំនើប ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ខទីជះ ពិនតី ខូវៃលីទ ស្ថិតនៅភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នាព្រឹក ថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ខទីជះ ពិនតី ខូវៃលីទ ស្ថិតនៅភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ

រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីជួបជុំសំណេះសំណាល និងបង្ហាញមុខបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីជួបជុំសំណេះសំណាល និងបង្ហាញមុខបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកោះកុង នៅស្រុកថ្មបាំង

ឯកឧត្តម អ៊ី ឈាន ដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោល នយោបាយ របស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ១០០នាក់ នៅភូមិស្រែអន្ទាក់ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ

រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោល នយោបាយ របស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ១០០នាក់ នៅភូមិស្រែអន្ទាក់ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ដែលជាថ្ងៃទី០៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខប្រជា ពលរដ្ឋ និងពិនិត្យស្ថានភាពស្ពានភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខប្រជា ពលរដ្ឋ និងពិនិត្យស្ថានភាពស្ពានភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បីលើកគម្រោងស្ថាបនាស្ពានបេតុងថ្មី ខណៈស្ពានចាស់មួយនេះមានស្ថានភាពទ្រុឌទ្រោម។  បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានបន្តចុះពិនិត្យផ្លូវលេខ ៧០B ដែលរងការខូចខាតជាអន្លើ ដោយឯកឧត្តមអភិបាលខេត្តបានស្នើឱ្យមន្ទីរជំនាញធ្វើការជួសឡើងវិញជាបន្ទាន់

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្នុងខេត្តត្បូងឃ្មុំ

នាព្រឹក ថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ

ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ

បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិបក្សប្រជាជន បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅសង្កាត់ទួលល្វា

ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុម​ការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោល​នយោបាយ​របស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ៤០០នាក់ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន  ដែលជាថ្ងៃទី០៣ នៃយុទ្ធនាការឃោសនា បោះ​ឆ្នោត​​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម អ៊ី ឈាន អញ្ជើញពិនិត្យមើលការកាយបើកផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការកាយបើកផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពួកគាត់ជួបការលំបាកជាច្រើនឆ្នាំមកហើយ