សុវណ្ណី ឡោ

សុវណ្ណី ឡោ

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៤

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និង
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៤

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីគណបក្សខណ្ឌឬស្សីកែវ….

ល្ងាចថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិករបស់គណបក្ស នៅទីស្នាក់ការគណបក្សខណ្ឌឬស្សីកែវ ដើម្បីក្តាប់សភាពការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតរយះពេល១៤ថ្ងៃកន្លងមក និងលើកទឹកចិត្តដល់បងប្អូនអោយបន្តផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សមាជិកា សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត...

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦….

ល្ងាចថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិករបស់គណបក្ស នៅទីស្នាក់ការគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីក្តាប់សភាពការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតរយះពេល១៤ថ្ងៃកន្លងមក និងលើកទឹកចិត្តដល់បងប្អូនអោយបន្តផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សមាជិកា សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត...

លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឯឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន ក្នុងពិធីបិទនៃការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងពិធីបិទនៃការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូDBST១ ខ្សែ និងផ្លូវបេតុង១ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូDBST១ ខ្សែ និងផ្លូវបេតុង១ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម មេបញ្ជាការ កងទ័ពជើងគោក ដែលមានប្រវែង១២គីឡូម៉ែត្រ ឆ្លងកាត់ភូមិ ចំនួន៥  រួមមាន: ភូមិអូស្វាយ -ត្រពាំងកក់ ស្ថិតក្នុងឃុំអូរស្វាយ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ប្រវែង៧ គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិព្រែកគុយ -ល្ពាក និងភូមិស្រក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ក្រោមប្រធានបទ “ ផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ “ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅបរិវេណច្រកផ្លូវចូលទ្វារធំសាលាខេត្ត ជាន់ទី១ សាលាខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីប្រកាសព័ត៌មានទាត់ចោលការបង្ហោះលើបណ្តាញសង្គម ពាក់ព័ន្ធការកាត់ដីនៅភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចែកចាយ និងផ្សព្វផ្សាយព័ត៌មានប្រឌិត បំភ្លៃ បង្កាច់បង្ខូចខុសពីការពិត ថា «មានការកាត់ដីនៅភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម»

ឯកឧត្តម អ៊ី ឈាន ដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ៥០០នាក់ នៅភូមិចំនួន៣ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ៥០០នាក់ នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនា បោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ណេប សន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក ណេប សន ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣

ប្រជាពលរដ្ឋឃុំស្ទឹងកាច់ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅក្នុងឃុំសាលាក្រៅ បានប្តេជ្ញាបោះឆ្នោត​ជូន​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត ក្នុងឱកាស ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន បានដឹកនាំក្រុមការ​ងារ​អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ១០០០នាក់ នៅភូមិក្ងោក, ភូមិតាង៉ែនក្រោម, ភូមិស្លា, ភូមិបុស្អំ, ភូមិអណ្តូងថ្ម និងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ដែលជាថ្ងៃទី១៣ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣