រដ្ឋបាលខេត្តប៉ៃលិន បានសម្របសម្រួលដឹកជញ្ជូនបងប្អូនបុគ្គលិក កម្មករវិលត្រឡប់ទៅតាមកន្លែងធ្វើការ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាប់ផ្លូវជាតិលេខ ៥ បន្ទាប់ពីសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ ដែលស្ថិតនៅទីតាំងនៅរង្វង់មូលវិមានឯករាជ្យ
ព្រឹកថ្ងៃពុធទ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គភាព មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ពីបារមីលោកយាយ៉ាត នៅមុខអាស្រម ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទៅក្នុងខេត្ត ក្នុងឱកាសឆ្នាំថ្មី ទទួលបាននូវសុខភាពល្អ សុភមង្គល ធ្វើការរកស៊ីទទួលទាន មានបានគ្រប់ក្រុមគ្រួសារ
រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលិក កម្មករ និយោជិក សិស្ស និស្សិត អោយបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីសម្រួលទុក្ខលំបាកក្នុងការធ្វើដំណើរត្រឡប់ពីខេត្តប៉ៃលិន ទៅបំពេញការងារ មុខរបររកស៊ី និងបំពេញការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលខេត្ត នឹងមានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូន ដោយឥតគិតថ្លៃឡើយ
ទិដ្ឋភាពថ្ងៃទី០២ នៃព្រឹត្តិការណ៍ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤
សូមជម្រាបថា: រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំ សង្ក្រាន្តត្បូងឃ្មុំ រយៈពេល ៤ថ្ងៃ នៅថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ <<ក្រោមម្លប់សុខសន្តិភាព>> ក្រោមការដឹកនាំពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម បានប្រារព្ធឡើងនៅទីលានមុខសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ
នារាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “ ស្ថិតនៅលើសួនស្មៅខាងមុខសាលាខេត្តកំពង់ចាម ដែលជាទីតាំងសង្រ្កាន្តធំ របស់កំពង់ចាម សម្រាប់ឆ្នាំ២០២៤នេះ
នៅរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងទទួលអំណរទេវតាឆ្នាំថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាថវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃវិរៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបង្សកូល និងពូនភ្នំខ្សាច់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
សង្រ្គាន្តត្បូងឃ្មុំ តំបន់ត្រជាក់