សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥ (ឆ្នាំ២០២៤-២០២៨) លើកទី៤

ទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥ (ឆ្នាំ២០២៤-២០២៨) លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥ (ឆ្នាំ២០២៤-២០២៨) លើកទី៤

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥ (ឆ្នាំ២០២៤-២០២៨) លើកទី៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបជុំតាមដានលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ថ្នាក់ដឹកនាំកំពូលក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា និងថ្នាក់ដឹកនាំគណ:កម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបជុំតាមដានលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តត្បូងឃ្មុំ

ប្រតិភូខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឱកាសចម្រើនអាយុវឌ្ឍន:មង្គល គម្រប់៩០ ឈានចូល៩១ឆ្នាំ

នារសៀល ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ប្រតិភូខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ក្នុងឱកាសចម្រើនអាយុវឌ្ឍន:មង្គល គម្រប់៩០ ឈានចូល៩១ឆ្នាំ និង“សម្ពោធឆ្លងសាលាបុណ្យ ព្រមទាំងប្រាសាទមរតកចក្រី” ដែលស្ថិតនៅលើទឹកដីកំណើតរបស់សម្តេចផ្ទាល់  ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកបក្ស ១៥០០នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក, ប្តេជ្ញាបន្តជោគជ័យយកឈ្នះជូនបក្ស

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជេីញដឹកនាំសមាជិកសមាជិកាគណបក្ស ១៥០០នាក់ ក្នុងស្រុកមេមត់ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នៅស្រុកមេមត់

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន

ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន អនុវិទ្យាល័យភ្នំយ៉ាត និងអនុវិទ្យាល័យប៉ាងរលឹម

រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន អនុវិទ្យាល័យភ្នំយ៉ាត និងអនុវិទ្យាល័យប៉ាងរលឹម ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកមេមត់

ស្នាក់ការគណបក្សប្រជាជនស្រុកមេមត់ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកមេមត់ សម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

លោកជំទាវ បាន ស្រីមុំ អញ្ជើញរួមដំណើរជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារសិក្សាថ្មី ចំនួន ២ខ្នង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញរួមដំណើរជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារសិក្សាថ្មី ចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ និងទីចាត់ការ ២ខ្នង នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា