នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកម្មវិធីប្រកួតអុំទូក ប្រចាំឆ្នាំ២០២៤ របស់ខេត្តឧត្តរមានជ័យ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ សូមអញ្ជើញបងប្អូនចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា។
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញខេត្ត ចុះពិនិត្យរៀបចំទីតាំងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំមន្ទីរជំនាញ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដើម្បីកំណត់ទីតាំងរៀបចំអាងស្តុកទឹកមួយកន្លែងនៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលនឹងមានលទ្ធភាពស្តុកទឹកបានប្រមាណជា ៨៥០.០០០ម៉ែត្រគីប ធានាបានការផ្គត់ផ្គង់ទឹកនៅតំបន់អូរស្មាច់ និងតំបន់ផ្អុង ទាំងរដូវប្រាំង និងវស្សា
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញពិនិត្យស្ថានភាពទឹកនៅអាងទន្លេវ៉ៃគោ, អាងទឹកដូន ស ,អាងទឹកកៀនតាស៉ីវ ,អាងទឹកកំពង់ជ្រៃ និងស្ថានភាពទឹកនៅតាមតំបន់ខ្សែក្រវ៉ាត់ព្រំដែន ព្រមទាំងនៅទីតាំងមួយចំនួនទៀតដើម្បីត្រៀមវិធានការក្នុងការឆ្លើយតបក្នុងករណីមានជំនន់ទឹកភ្លៀងកេីតឡេីង ដែលបង្ករឲ្យមានផលប៉ះពាល់ដល់ការរស់នៅ ក៏ដូចជាផលដំណាំរបស់ប្រជាពលរដ្ឋ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំព្រឹត្តិការណ៍“កោះកុងសាគរ រត់អបអរសាទរបុណ្យឯករាជ្យជាតិ” "KOH KONG INDEPENDENCE DAY HALF MARATHON" នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង
នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅបន្ទប់ការិយាល័យឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជាធ្វើការផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធទៅនឹង សមិទ្ធផលរយៈពេល១ឆ្នាំ ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចសម្ភាសន៍នោះដែរឯកឧត្តម បានបញ្ជាក់ជូនអំពីសន្តិសុខ សណ្តាប់ធ្នាប់ ទីតាំងភូមិសាស្ត្ររបស់ខេត្ត និងសមិទ្ធផលសំខាន់ៗ ដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដូចជាកំណេីននៃតំបន់សេដ្ឋកិច្ចពិសេសនានាដែលបានពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងខេត្តជាដើម
នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារ និងរបៀបវារៈសម្រាប់កម្មវិធីវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ដំណេីរបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខ សុវត្ថិភាពរបស់បេក្ខជនប្រឡង និងអាណាព្យាបាលសិស្សដែលមកស្នាក់នៅតាមទីតាំងដោយឥតគិតថ្លៃ នាយប់ថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឯកឧត្តមប្រធាន ស.ស.យ.ក.ខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាណាព្យាបាល ដែលបានមកស្នាក់នៅក្នុងវត្តអារាម សាលាគរុកោសល្យ និងអគារមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៣ទីតាំង ទី១អគារធនធានទឹក ទី២វត្តសាឡុងពោធិ៍មង្គល ទី៣សាលាគរុកោសល្យ និងវិក្រឹតការខេត្ត។
រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.កខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២៤នេះ