សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម ឈាង វុន ត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅនិវេសដ្ឋានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុន បានទទួលគ្រឿងឥស្សរិយយស Rising Sun,Gold and Silver  star  ពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ  សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាររួមទាំងក្រុមគ្រួសាររបស់ឯកឧត្តម  ឈាង  វុន  ផងដែរ។

ឯកឧត្តម ងួន រតនៈ ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យមើលជាក់ស្ដែងលើផ្ទៃបឹងទន្លេសាប ព្រមទាំងពិនិត្យមើលទីតាំងដាក់ទីបញ្ជាការស្រាល ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យមើលជាក់ស្ដែងលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងពិនិត្យមើលទីតាំងដាក់ទីបញ្ជាការស្រាល ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម កោតសសើរចំពោះសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយសង្គម

ក្នុង​កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធាន​កិត្តិយស​​សាខា​ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងអនុសាខាសមាគមនៅតាមបណ្តាក្រុង-ស្រុក ដែលមានកិច្ចសហការគ្នាល្អ​ ហើយបានបំពេញការងារមនុស្សធម៌ជាច្រើន ជួយដល់សង្គមកន្លងមក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមទូទាំងខេត្តកំពង់ចាម។​

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ មុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយ ដោយគ្រោងនឹងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ

នាព្រឹកថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងការិយាល័យច្រកចេញចូលក្រុង ស្រុកទាំង៥ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង (គ.គ.ម.ខ) រួមជាមួយលោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ.គ.ម.ខ និងលោកប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាសមាជិកលេខាធិការដ្ឋានគ.គ.ម.ខ បានចូលរួមសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

រដ្ឋបាលខេត្តបាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ទូទាំងក្នុងស្រុកឯកភ្នំ

នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសាលាស្រុកឯកភ្នំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទ សោភ័ណ ដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ ចំនួន ២០គ្រួសារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ចំនួន ២០គ្រួសារ ស្មើនឹង ២០ ខ្នងផ្ទះ ស្ថិតនៅភូមិស្ទឹងពេញ មានចំនួន ១៨ គ្រួសារ និងភូមិខ្នាចក្រសាំង ២គ្រួសារ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះផ្ទះរងគ្រោះខ្លាំង មានចំនួន ៣ ខ្នងផ្ទះ ស្មើនឹង ៣ គ្រួសារ ផ្ទះរងគ្រោះមធ្យម មានចំនួន ៤ ខ្នងផ្ទះ ស្មើនឹង ៤ គ្រួសារ និងផ្ទះរងគ្រោះស្រាល មានចំនួន ១៣ ខ្នងផ្ទះ ស្មើនឹង ១៣ គ្រួសារ ។

ប្រមុខការទូតកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងការបរទេស។ ជំនួបពិភាក្សានេះ គឺសំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៃដីស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។