សុវណ្ណី ឡោ

សុវណ្ណី ឡោ

អាជ្ញាធរខេត្តកំពង់ចាម កែរបៀបរបបថ្មីជាមួយក្រុមហ៊ុនស៉ីនទ្រី ក្នុងការប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចអនុវត្តវិធានការថ្មី ជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម ឱ្យមានភាពប្រសើរឡើង

ក្រសួងវប្បធម៌ សោកស្ដាយចំពោះការវាយកុដិបុរាណអាយុជិត១០០ឆ្នាំ ក្នុងវត្តឧណ្ណាលោម

ក្រសួងវប្បធម៌ សោកស្ដាយចំពោះការវាយកុដិបុរាណអាយុជិត១០០ឆ្នាំ ក្នុងវត្តឧណ្ណាលោម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា វរីយ៍ អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល

សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ និងទិសដៅការងារបន្ត ផ្នែកព័ត៌មាន និងប្រតិកម្មរហ័ស នៃសាខាសមាគមប្រចាំខេត្តកំពង់ចាម ក្រោមវត្តមាន លោក ជួន រតនាវង្ស លេខាសាខា និងជាប្រធានផ្នែកព័ត៌មាន និងប្រតិកម្មរហ័សខេត្ត ដែលកិច្ចប្រជុំនេះ មានការចូលរួមពី លេខាសាខា សមាជិកសកម្មខេត្ត តំណាងអនុសាខាទាំង១០ក្រុង/ស្រុក  និងសមាជិកពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការសាខាខេត្ត (បូរីឌីឌុក) ក្រុងកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ជេីញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅសណ្ឋាគារសុខា​ ខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃសៅរ៍​ ២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារាត្រី ថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

អភិបាលខេត្តកំពង់ចាម ទទួលសមិទ្ធផលពីដៃគូអភិវឌ្ឍន៍ ដែលមានតម្លៃប្រមាណជា ៤៦ ម៉ឺនដុល្លា លើវិស័យសុខាភិបាល

នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានរៀបចំពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីសមាគមដៃគូអភិវឌ្ឍន៍ នូវទំហំទឹកប្រាក់ប្រមាណជា ៤៦ ម៉ឺនដុល្លារអាមេរិក លើវិស័យសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល

កង្វល់ និងបញ្ហាប្រឈមរបស់​ពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ត្រូវបានលើកឡើង​ដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

សំណើ និងសំណូមពរ អំពីបញ្ហាកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងត្រង់ចំនួន៤០ករណី ត្រូវបានដោះស្រាយទាំងស្រុងនៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះជួយស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ​អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព និងមន្ទីរ អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ដែលធ្វើនៅបរិវេណវត្តសុវណ្ណរតនសោភណ្ឌមុនី ស្ថិតក្នុងឃុំព្រះ អណ្តូង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម

ព្រឹទ្ធសភា ឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ