អភិបាលខេត្តកំពង់ចាម អញ្ជើញ​ ជាអធិបតី ក្នុងពិធី ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​  បាន​អញ្ជើញ​ ជាអធិបតី ក្នុងពិធី ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ។ ពិធីនេះធ្វើឡើងនៅបរិវេណ​សាលា​ស្រុក​កំពង់សៀម នាព្រឹកថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២ នេះ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​  បាន​អញ្ជើញ​ ជាអធិបតី ក្នុងពិធី ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ។ ពិធីនេះធ្វើឡើងនៅបរិវេណ​សាលា​ស្រុក​កំពង់សៀម នាព្រឹកថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២ នេះ​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អភិបាលខេត្ត អញ្ជើញសំណេះសំណាល និងអាននូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយបញ្ជាក់ថា​ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិត យ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់ បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីព​ និងមុខរបរដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។

Leave a Reply