ឯកឧត្តម អ៊ី ឈាន អំពាវនាវប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការ​ងារ​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជន​ពេញ​សិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលប៉ៃលិន បាន​អំពាវ​​នាវដល់​​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ​ឆ្នោត បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​​កម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅសង្កាត់បរយ៉ាខា

ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយ​របស់​គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួន ២០០នាក់ នៅភូមិអូរស្ងួត និងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន  ដែល​ជាថ្ងៃទី០២ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងមិទ្ទីញអបអរសាទរខួបលើកទី៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្ស មូលដ្ឋានក្រុងកំពង់ចាម ស្រុកកំពង់សៀម និងសមាជិក សមាជិកាបក្សរាប់មុឺននាក់ បានចូលរួមក្នុងមិទ្ទីញអបអរសាទរខួបលើកទី៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោកជំទាវ ដែលពិធីនេះប្រព្រឹត្តទៅនៅលើសួនស្មៅ ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួម ពិធីមីទ្ទិញអបអរសាទរខួបកំណើតលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៣) និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ពិធីមីទ្ទិញអបអរសាទរខួបកំណើតលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៣) និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន លើត អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមជាមួយ បេក្ខជនឈរឈ្មោះតំណាងរាស្រ្តខេត្តកោះកុង ,ឯកឧត្តម ,លោកជំទាវ ,លោក និងលោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សទាំង ៣សង្កាត់ នៃក្រុងខេមរភូមិន្ទសរុបប្រមាណ ៣,៨០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន សមាជិកសមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់នៅទូទាំងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង២៥០០០នាក់ ជួបជុំនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំសមាជិកជិត១ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ប្រធានក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំសមាជិកសមាជិកាជិត ១០០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣

អាជ្ញាធរខេត្តកោះកុង ប្រជុំណែនាំអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពនៅក្នុងខេត្តកោះកុង

ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពនៅក្នុងខេត្តកោះកុង។ យោងតាមទិន្នន័យ សង្គមស៊ីវិលដែលមានមូលដ្ឋាន (ទីស្នាក់ការ)នៅក្នុងខេត្ត ហើយចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៣១ ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាល ចំនួន១១, សមាគម ចំនួន១៨ និងសហគមន៍មូលដ្ឋាន ចំនួន០២។ ដោយឡែកសង្គមស៊ីវិល ដែលមិនមានមូលដ្ឋាន ឬទីស្នាក់ការនៅក្នុងខេត្ត ប៉ុន្តែមានសកម្មភាពអនុវត្តនៅក្នុងខេត្តដែរនោះ រដ្ឋបាលខេត្ត បានឯកភាពជាគោលការណ៍ ឲ្យទីចាត់ការអន្តរវិស័យ ធ្វើការស្រង់ទិន្នន័យ ជាមួយមន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក

ពិធីសំណេះសំណាល ជាមួយអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង

ថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង

អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខអាជីវករផ្សារ និងពិនិត្យវឌ្ឍនភាព នៃការសាងសង់ដំបូលផ្សារធំ កំពង់ចាម

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករ និងពនិត្យវឌ្ឍនភាព នៃការសាងសង់ដំបូលផ្សារធំ កំពង់ចាម ដែលសំណង់ខាងលើសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្មករ កម្មការនី ចំនួនប្រមាណ ៧៧៥នាក់ នៅក្រុមហ៊ុនក្រែក (ខេមបូឌា) ខូអិលធីឌី នៅភូមិរោងចក្រ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នារសៀល ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្មករ កម្មការនី ចំនួនប្រមាណ ៧៧៥នាក់ នៅក្រុមហ៊ុនក្រែក (ខេមបូឌា) ខូអិលធីឌី នៅភូមិរោងចក្រ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ