សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣

នារសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន និងក្រុមប្រចាំការអចិន្ត្រៃយ៍ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តកោះកុង សម្រាប់ការបោះឆ្នោត និងគណៈកម្មាការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន និងក្រុមប្រចាំការអចិន្ត្រៃយ៍ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តកោះកុង សម្រាប់ការបោះឆ្នោត និងគណៈកម្មាការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្

ឯកឧត្តម អ៉ី ឈាន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារទីស្នាក់ការគណបក្សឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារទីស្នាក់ការគណបក្សឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

គ.ជ.ប អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ដើម្បីឱ្យគណបក្សនយោបាយអាចឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតដោយស្មើភាពគ្នា

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភណ័ ដឹកនាំសមាជិកសាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីស្រុក ចុះសួរសុខទុក្ខចាស់ជរា គ្មានទីពឹងជួបការលំបាកចំនួន ២២គ្រួសារ នៅស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភណ័ ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំសមាជិកសាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីស្រុក ចុះសួរសុខទុក្ខចាស់ជរា គ្មានទីពឹងជួបការលំបាកចំនួន ២២គ្រួសារ នៅស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម អ៊ី ឈាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មបុណ្យមហាបំបួសអប់រំ សីលធម៌ ចរិយាធម៌ តាមមាគ៌ាព្រះពុទ្ធសាសនា

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មបុណ្យមហាបំបួសអប់រំ សីលធម៌ ចរិយាធម៌ តាមមាគ៌ាព្រះពុទ្ធសាសនា ចំពោះកុលបុត្រ កុលធីតាសីលវន្ត សីលវតីចំនួន ៣០០ អង្គ\នាក់

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត សរុបចំនួន ៤៥នាក់

ថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង ព្រមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត  ខេត្តកោះកុង សរុបចំនួន ៤៥នាក់ និងបាននាំយកសម្ភារមួយចំនួនដូចជា កាបូប សៀវភៅ ប៊ិច និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនសិស្ស-និស្សិតទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ២៨៨នាក់

ថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ចំនួន ២៨៨នាក់មកពីស្រុកស្រែអំបិល ចំនួន ១៦៣នាក់ ស្រុកបូទុមសាគរ ៥១នាក់ ស្រុកគីរីសាគរ ១៩នាក់ និងស្រុកកោះកុង ចំនួន ៣៥នាក់ និងឃុំជីផាត នៃស្រុកថ្មបាំង ចំនួន ២០នាក់ រួមមានមេដាយមាសចំនួន ៥៣គ្រឿង និងមេដាយប្រាក់ចំនួន ២៣៥គ្រឿង

លោកជំទាវ មិថុនា ភូថង អញ្ជើញនមស្សការថ្វាយបង្គំព្រះរតនត្រ័យ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រមូលបច្ច័យកសាងឈាបនដ្ឋាន នៅវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រីអភិបាលរងខេត្ត បានអញ្ជើញនមស្សការថ្វាយបង្គំព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាង ឈាបនដ្ឋាន ដែលមានបណ្តោយ ៨ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្ពស់២៣ម៉ែត្រ នៅវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាមអញ្ជើញជួបសំណេះសំណាលជាមួយជាមួយប្រធានអនុប្រធានក្រុមបក្សនិងថ្នាក់ដឹកនាំគណបក្សស្រុកចំការលើ

នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានក្រុមបក្ស និងថ្នាក់ដឹកនាំគណបក្សស្រុកចំការលើ ចំនួន ៨.០២៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយក ឯកឧត្តម វេជ្ជបណ្ឌិត យឺម ឆៃលី សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម