សម្តេចតេជោ ៖ កម្ពុជា និងវៀតណាម ព្រមព្រៀងបោះបង្គោលព្រំដែន ៦ភា គរយទៀត ក្នុងចំណោម ១៦ភាគដែលមិនទាន់ឯកភាព

ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មកដល់ពេលនេះ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម បានចរចា និងព្រមព្រៀងបោះបង្គោលព្រំដែន ៦%បន្ថែមទៀត ក្នុងចំណោម ១៦% ដែលប្រទេសទាំងពីរ មិនទាន់ ឯកភាព គ្នា ។