សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំ ផែនការណែនាំលើការគ្រប់គ្រងបុគ្គលិក និងភ្ញៀវស្នាក់នៅតាមបណ្តាកាស៉ីណូ សណ្ឋាគារ និងផ្ទះសំណាក់

រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផែនការណែនាំលើការគ្រប់គ្រងបុគ្គលិក និងភ្ញៀវស្នាក់នៅតាមបណ្តាកាស៉ីណូ សណ្ឋាគារ និងផ្ទះសំណាក់

គ.ជ.ប បង្ហាញលទ្ធផលជំនួបពិភាក្សាការងារជាមួយគណបក្សនយោបាយចំនួន៤ ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

គ.ជ.ប បង្ហាញលទ្ធផលជំនួបពិភាក្សាការងារជាមួយគណបក្សនយោបាយចំនួន៤ ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ

ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌពេលខាងមុខនេះ

អភិបាលខេត្តត្បូងឃ្មុំ បំពាក់កន្សែង ដល់នវកាយរឹទ្ធិ និងនវកាយរឹទ្ធិប្អូន ចំនួន៥៤៨នាក់ មកពីសាលាចំនួន០៩

ព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងនវកាយរឹទ្ធប្អូន ចំនួន ៥៤៨ នាក់ (ស្រី ៣៤៧ នាក់) មកពីតាមបណ្តាសាលារៀនចំនួន០៩ មានឋមសិក្សា វិទ្យាល័យ និងសាលាអន្តរជាតិ ស្ថិតក្នុងស្រុកចំនួន៣ រួមមានស្រុកត្បូងឃ្មុំ ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំពោះសញ្ញាម្រាមដៃ៣មានអត្ថន័យថា “សេចក្ដីស្មោះត្រង់ ភក្ដីភាព និង ភាពបរិសុទ្ធ “

រដ្ឋបាលខេត្ដកោះកុង បើកកិច្ចប្រជុំពិភាក្សា ស្តីពី «ការបូកសរុបលទ្ធផលនៃការសម្របសម្រួលដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន»

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំសម្រេច

សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល

សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តត្បូងឃ្មុំ បានផ្តល់ក្តីសង្ឃឹមដល់ក្មេងកំព្រា ៣នាក់បងប្អូន

នៅព្រឹកថ្ងៃចន្ទ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ម៉េងវ៉ាន់ ដានីនជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តត្បូងឃ្មុំ រួមទាំងលោកអភិបាលស្រុកត្បូងឃ្មុំ លោកជំទាវ អស់លោក លោកស្រី ចូលរួមរំលែកទុក្ខក្មេងៗដែលម្តាយស្លាប់ចោលដោយសារលង់ទឹក នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំលោកជំទាវ ម៉េងវ៉ាន់ ដានីន មានប្រសាសន៍ថាមនុស្ស សត្វក្នុងលោកនេះដែលកើតមកហើយតែងតែស្លាប់ទៅវិញជាធម្មតា តែមរណៈទុក្ខនេះគឺជាទុក្ខធំជាងគេ ដែលមនុស្សគ្រប់រូបគ្មាននរណាចងជួប ចងឃើញ ចងឮឡើយ តែគ្មាននរណាអាចរត់ឱ្យរួច គេចឱ្យផុតបានទេ មានតែខំសាងអំពើល្អ បុណ្យកុសល ឱ្យបានគ្រប់ៗគ្នា

អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញវេរទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៣១វត្ត និង១មណ្ឌលវិបស្សនា នៅរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃលិន

ព្រឹកថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញវេរទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៣១វត្ត និង១មណ្ឌលវិបស្សនា នៅរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃលិន