លោកជំទាវ មិថុនា ភូថង ទទួលជួបសម្តែងការគួរសម ជាមួយលោក តានីណៃ អ៊ីឈិតូមិ ឧបការីរង និងលេខាទី២ ទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុង កំឡុងពេលទស្សនកិច្ចផ្លូវការក្នុងខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម ជាមួយលោក តានីណៃ អ៊ីឈិតូមិ ឧបការីរង និងលេខាទី២ ទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុង កំឡុងពេលទស្សនកិច្ចផ្លូវការក្នុងខេត្តកោះកុង ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកជំទាវអភិបាលខេត្ត បានថ្លែងជម្រាបប្រតិភូ អំពីស្ថានភាពសង្ខេប ស្តីពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចរបស់ខេត្ត ហើយទន្ទឹមនឹងនោះក៏បានជម្រាបអំពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគរបស់ខេត្តផងដែរ