
អភិបាលខេត្តកំពង់ចាម នាំយកថវិការ៉ៃអង្គាស ជាង ៤២៣លានរៀល និងប្រាក់ដុល្លារ ជិត ១០.០០០$ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
នាព្រឹកថ្ងៃអាទិត្យ ៥ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត នាំយកថវិកា រ៉ៃអង្គាសបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននៅក្នុងខេត្ត សរុប ៤២៣.៥៨៤.៨០០ រៀល និង ប្រាក់ដុល្លារ ចំនួន ៨.៩៣៩ ដុល្លារ ទៅប្រគល់ជូន ដើម្បីទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា