
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន
នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន។ ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ស្នងការ ស្នងការរងនគរបាលខេត្តកំពង់ចាម ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំក្នុងស្រុកកោះសូទិន និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។