សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ មិថុនា ភូថង  និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍នានា របស់ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន ឯ.ក (Coastal Development Group Co.,Ltd) និងក្រុមហ៊ុន វិនដើរផាស ថេកណូឡូជី ឯ.ក (Wenderpass Technogy Co.,Ltd) ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត  និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ព្រមទាំងលោកស្រី ឈី វ៉ា និងលោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត បានអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍នានា របស់ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន ឯ.ក (Coastal Development Group Co.,Ltd) និងក្រុមហ៊ុន វិនដើរផាស ថេកណូឡូជី ឯ.ក (Wenderpass Technogy Co.,Ltd) ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងនៅមូលដ្ឋានតំបន់ព្រៃលិចទឹកចំណុចក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ

នាព្រឹក ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងនៅមូលដ្ឋានតំបន់ព្រៃលិចទឹកចំណុចក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយគណៈកម្មការសាខាសមាគមនារីកម្ពុជា ខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ របស់សាខាសមាគមន៍នារីកម្ពុជា និងក្រុមចលនាស្ត្រីខេត្តត្បូងឃ្មុំ និងអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣

នាព្រឹក ថ្ងៃសុក្រ ទី៨ ខែមីនា  ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ របស់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តត្បូងឃ្មុំ និងអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល និងលោកជំទាវ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ "គ" សាលាខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី៥៨ អាណត្តិទី៣  

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ខ្លួន ដើម្បីពិភាក្សានិងអនុម័ត លើរបាយការណ៍រីកចម្រើន និងដោះស្រាយបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៤

នារសៀល ថ្ងៃពុធ ទី៦ ខែមីនា  ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ "គ" សាលាខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

នាព្រឹក ថ្ងៃពុធ ទី៦ ខែមីនា  ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ "គ" សាលាខេត្តត្បូងឃ្មុំ

សម្តេចភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាក្ខន្ធ និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព ឧបាសក ចាន់ ងួន…

ព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព ឧបាសិក ចាន់ ងួន ដែលត្រូវជាឪពុកក្មករបស់ ឯកឧត្តម តាក ស៊ុនអុី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទីថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៣៥នាទីល្ងាច ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដើមថ្កូវ…

រសៀលថ្ងៃច័ន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ …

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំប្រតិភូខេត្ត អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូខេត្ត អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកឧត្តម Kyaw Soe Min(ច សូ មីន) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា…

នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤វេលាម៉ោង៩:០០នាទី នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Kyaw Soe Min(ច សូ មីន) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា...