ឯកឧត្តម ថង សាវុន ប្រធាន​ ស.ស.យ.ក​សាខាខេត្ត​ និងជាប្រធានកិត្តិយស​ ស.យ.ស.សខេត្តរតនគិរី​ បានផ្ដល់អំណោយមួយចំនួនជូនដល់អ្នកកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម​ ស្ថិតក្នុងស្រុកកូនមុំ

នាព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ឆ្នាំ២០២១ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សាខាខេត្តរតនគិរី និង​ក្រុមការងារ​សម្ព័ន្ធយុវជនស្រឡាញ់​សន្តិភាព​ខេត្តរតនគិរី បាននាំយកអំណោយ​គ្រឿង​ឧបភោគ​បរិភោគ​ របស់ឯកឧត្តម​ ថង​ សាវុន​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាសាខាខេត្ត​ និង​ជា​ប្រធាន​កិត្តិយស​ ស.យ.ស.សខេត្ត​រតនគិរី​ យកទៅផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ​ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន​១៣៣នាក់​ និងអ្នកកំពុងធ្វើចត្តាឡីស័ក​ ចំនួន​៤៤នាក់ នៅក្នុង​មណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ​ ខេត្តរតនគិរី។

នាឱកាសនោះដែរក្រុមការងារ​យុវជន​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ពីសំណាក​ ឯកឧត្តម​ ថង​ សាវុន​ ប្រធានសាខាខេត្ត​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវ​ថែរក្សា​សុខភាព​អោយបានល្អក្នុងអំឡុងពេល​នៃកា​រសម្រាក​ព្យាបាល​ជំងឺ​កូវីដ-​១៩​ និងត្រូវស្ដាប់តាមការណែនាំរបស់គ្រូពេទ្យអោយបានត្រឹមត្រូវ​ ដេីម្បីឆាប់បានជាសះស្បេីយពីជំងឺកូវីដ-១៩នេះ ព្រោះ​បច្ចុប្បន្ន​ជំងឺនេះកំពុងតែរីករាលដាលស្ទើតែគ្រប់ខេត្តក្រុង​ នៃព្រះរាជាណាចក្រកម្ពុជា។​ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់ត្រូវតាមដានសុខភាពខ្លួនឯង និងអនុវត្តវិធានការ​ ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

អំណោយសម្ភារៈដែលបានផ្តល់ជូននាពេលនោះរួមមាន៖​

ម៉ាសុីនទឹកក្តៅ ៣០គ្រឿង,​ កែវមានដៃ​ ០៦ឡូ,​សាច់ជ្រូក ៨០គីឡូ​,​ ក្រូចឆ្មារ​ ២០គីឡូ,​ ស្ពៃក្តោប​ ៥០គីឡូ,​ សាច់មាន់​ ២០គីឡូ,​ ស្ករស​ ៦០គីឡូ,​ មី ២០កេសតូច,​ ទឹកសុទ្ធ ២០កេស,​ ទឹកផ្លែឈើ ០៥កេស,​ ទឹកស៊ីអុីវ ០៤យួរ​ និងនំសំរាប់កូនក្មេងចំនួន​ ១៥​ប្រអប់ផងដែរ៕

Leave a Reply