អភិបាលខេត្តរតនគីរី៖ គិតមកត្រឹមថ្ងៃនេះខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ

តាមរយះបណ្តាញសង្គមផ្ទាល់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានលើកឡើងថា៖ គិតមកត្រឹមថ្ងៃនេះ សម្រាប់ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ។

(រតនគីរី)៖ តាមរយះបណ្តាញសង្គមផ្ទាល់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានលើកឡើងថា៖ គិតមកត្រឹមថ្ងៃនេះ សម្រាប់ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្ត និងការចូលរួមរបស់អាជ្ញាធរនៅថ្នាក់ក្រោមជាតិអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ទោះហត់នឿយយ៉ាងណា មិនធ្វេសប្រហេសចំពោះករណីនេះ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរថ្នាក់ក្រោមជាតិ គ្មានជម្រើសអ្វីក្រៅពីពង្រឹងការអនុវត្តវិធានការចាំបាច់នានា រួមមានការត្រួតពិនិត្យដើមទី និងយកសំណាកធ្វើតេស្តរហ័សរាល់អ្នកដំណើរចូលមកខេត្តរតនគិរី និងដាក់ចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬនៅផ្ទះដោយខ្លួនឯង។

ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអាជ្ញាធរមានសមត្ថកិច្ច ការរៀបចំណតនៅទីតាំងមួយដែលអាចគ្រប់គ្រងបាននូវមធ្យោបាយដឹកជញ្ជូនចូលខេត្តគ្រប់ប្រភេទ ដើម្បីធានាបានថា ខេត្តរតនគិរី នឹងមិនមានករណីនាំចូលមេរោគកូវីដ-១៩ចូលមកក្នុងសហគមន៍។ ជាមួយគ្នានេះ សហគមន៍ ភូមិ ឃុំ មួយចំនួនបានសម្រេចជ្រើសយកវិធានការ ប្រពៃណី គឺតំណមភូមិ ហាមឃាត់មិនឱ្យជនប្លែកមុខចូលក្នុងភូមិរបស់ពួកគាត់ ឬរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចរាល់ជនចំណូលស្រុក ដើម្បីសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងអនុវត្តវិធានការចាំបាច់នានា។

Leave a Reply