អភិបាលខេត្តរតនគិរី​៖ រថយន្ដដែលចូលមកខេត្តរតនគិរី ដូចជារថយន្ដដឹកបន្លែត្រីសាច់ និងរថយន្ដដឹកឥវ៉ាន់នានា ត្រូវឈប់នៅត្រង់ចំណតរថយន្ត​ ក្រុងបានលុង​ ដើម្បីងាយគ្រប់គ្រង

ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានណែនាំអោយម្ចាស់រថយន្ដដែលចូលមកខេត្តរតនគិរី ដូចជារថយន្ដដឹកបន្លែត្រីសាច់ និងរថយន្ដដឹកឥវ៉ាន់នានា ត្រូវចូលមកចតនៅចំណតរថយន្តត្រង់ចំណុចផ្សារតាយសេងនេះសិន ដើម្បីងាយស្រួលគ្រប់គ្រង។ ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរួមនិងអភិបាលរងខេត្ត អភិបាលក្រុង ចៅសង្កាត់ លោកឧត្តមសេនីយ៍ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យស្ថានភាពស្ថានីយចំណតរថយន្ដ ក្រុងបានលុង ត្រង់ចំណុចផ្សារតាយសេងនារសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះ។

ឯកឧត្តមបន្តថាយានយន្ដ ក៏ដូចជាអ្នកបើកបរ មិនអោយមានចូលក្នុងក្រុងនិងចតគ្រប់ទីកន្លែងតាមចិត្តនោះទេគឺវាអាចផ្ដល់ជាផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅក្នុងទីប្រជុំជនក្រុង។ ឯកឧត្តមអភិបាលខេត្តតម្រូវអោយម្ចាស់អាជីវកម្មផ្នែកដឹកទំនិញ ក៏ដូចជាអ្នកដឹកឥវ៉ាន់លក់ទូទៅ ត្រូវមានប្រវត្តិរូប និងជីវប្រវត្តិរបស់អ្នកបើកបរ អោយបានច្បាស់លាស់ ដើម្បីក្រុមការងារងាយស្រួលសហការ ក្នុងការគ្រប់គ្រងអោយបាន។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា កន្លងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការរឹតបន្ដឹងការចេញចូលខេត្តគឺទទួលបានលទ្ធផលយ៉ាងល្អ ដោយសារមានការខិតខំប្រឹងប្រែងពីមន្រ្ដីពាក់ព័ន្ធទាំងអស់ តែយ៉ាងណាមិញក៏យើងត្រូវតែនៅបន្ដធ្វើអោយបានកាន់តែល្អថែមទៀត ដើម្បីកុំអោយមានការចម្លងជំងឺកូវីដ-១៩នេះ ចូលក្នុងសហគមន៍របស់យើង និងសូមសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ដអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

Leave a Reply