សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបាននាំយកអង្ករ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃវត្តសីមាសុវណ្ណគិរី និងអញ្ជើញចុះសាកសួរសុខទុក្ខចាស់ជរាទីទាល់ក្រក្នុងស្រុកអូរយ៉ាដាវ

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញ ប្រគេនអង្ករ ១តោន និងបច្ច័យ ១លានរៀល ដល់ព្រះព្រហ្មធម្មគឹម សុជាតិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តរតនគិរី គង់នៅវត្តសីមាសុវណ្ណគិរី ស្រុកអូរយ៉ាដាវ និងបន្តជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរាក្រីក្រ ចំនួន ២០នាក់ មកពី៥ភូមិ ក្នុងឃុំលំជ័រ ឃុំប៉ាតេ ឃុំយ៉ាទុងនិងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ថង សាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមរស់នៅដោយយកចិត្តទុកដាក់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបទៅដោយអនាម័យដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ។ ឯកឧត្តមក៏បានផ្សព្វផ្សាយពីសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនិង ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសវាងការចម្លងនៃជំងឺកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍របស់ខ្លួនតាមរយៈការលាងដៃឲ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល រក្សាគម្លាតពីមួយម៉ែត្រកន្លះ ហើយត្រូវពាក់ម៉ាស់ជាប្រចាំនៅទីប្រជុំជន។ អំណោយមនុស្សធម៌ដែលផ្ដល់ជូនរួមមាន ៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកាមួយចំនួន។

បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះរួចមក ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរយ៉ាដាវ ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបាននឹងកំពុងដំណើរសាងសង់ចាប់ពីខែមេសា ឆ្នាំ ២០២១ ធ្វើពីបេតុង ប្រក់ក្បឿង ទំហំ ៥ គុណ១២.៥ ម៉ែត្រ ក្នុងគម្រោងទឹកប្រាក់ចំនួន ១៣,២០០ ដុល្លារ ដែលជាថវិការបស់សប្បុរសជន ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបច្ចុប្បន្ននេះបានដំណើរការសាងសង់បានប្រហែល៥០%ហើយ។

Leave a Reply