អភិបាលខេត្តរតនគីរី សម្តែងក្តីព្រួយបារម្ភ និងសូមអំពាវនាវអោយបងប្អូនទាំងអស់ ចេញ-ចូល ខេត្តរតនគីរី ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ចូលមកក្នុងសហគមន៍ខេត្តរតនគិរី

ឯកឧត្តម ថង សារុន អភិបាលខេត្តរតនគីរី បានសរសរក្នុងបណ្តាញសង្គម ថា “ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលរដ្ឋបានធ្វើដំណើរមកខេត្តរតនគិរី មកពីតាមបណ្តារាជធានី ខេត្ត ផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈម និងក្តីព្រួយបារម្ភចំពោះការនាំយកនូវមេរោគកូវីដ-១៩ ចូលមកក្នុងសហគមន៍ខេត្តរតនគិរី”។

(រតនគីរី)៖ ឯកឧត្តម ថង សារុន អភិបាលខេត្តរតនគីរី បានសរសរក្នុងបណ្តាញសង្គម ថា “ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលរដ្ឋបានធ្វើដំណើរមកខេត្តរតនគិរី មកពីតាមបណ្តារាជធានី ខេត្ត ផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈម និងក្តីព្រួយបារម្ភចំពោះការនាំយកនូវមេរោគកូវីដ-១៩ ចូលមកក្នុងសហគមន៍ខេត្តរតនគិរី”។

ឯកឧត្តមអភិបាលខេត្តរតនគីរី ក្នុងនាមអាជ្ញាធរខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសក្រុមអ្នកប្រកបរបររត់តាក់ស៊ី សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញដែលប្រចាំការនៅគោលដៅត្រួតពិនិត្យបឋមច្រកចូលខេត្តទាំងពីរទីតាំងគឺច្រកផ្លូវជាតិលេខ៧៨A ស្ពានស្រែពក ស្រុកកូនមុំ និងច្រកផ្លូវជាតិលេខ៧៦ ព្រំប្រទល់ជាមួយខេត្តមណ្ឌលគិរី ស្រុកលំផាត់ ដោយឈប់ដើម្បីត្រួតពិនិត្យបឋម និងផ្តល់ប្រភពព័ត៌មានអំពីគោលដៅពិតប្រាកដដែលអ្នកដំណើរចេញមក ដើម្បីអាជ្ញាធរមានមូលដ្ឋាន វិភាគនិងបែងចែក គ្រប់គ្រងស្ថានការបាន។

ឯកឧត្តមអភិបាលខេត្តរតនគីរី បានបន្តថា ក្នុងករណីពុំអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ នឹងត្រូវអនុវត្តតាមវិធានការណ៍ច្បាប់នានាដែលបានកំណត់។

Leave a Reply