ខេត្ដកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីរាជការសាលាខេត្តមួយចំនួនទៀត។
គូរបញ្ជាក់ផងដែរថា ចំពោះភូមិដែលរដ្ឋបាលឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ និងការលុបភូមិ
របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ រួមមាន៖ ការស្នើសុំបង្កើតភូមិថ្មី ចំនួន០៧ ភូមិ, ភូមិដែលស្នើសុំបំបែក ចំនួន៤១ ភូមិ, ភូមិស្នើសុំលុប ចំនួន០៨ និងភូមិស្នើសុំកាត់ចេញ ចំនួន០២ ភូមិ។
ខេត្តកំពង់ចាម បច្ចុប្បន្នមានស្រុក-ក្រុង ចំនួន ១០ ឃុំ-សង្កាត់ ១០៩ និងភូមិចំនួន ៩១៦ ដោយមិនទាន់រាប់បញ្ចូលភូមិដែលត្រូវបានស្នើសុំបង្កើតថ្មីនៅឡើយទេ៕