កូរ៉េខាងជើង៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការធ្វើតេស្ដមីស៊ីលប្រភេទនេះលើកដំបូងបំផុត អំឡុងពេលសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោកបប្រធានាធិបតី ចូ បៃដិន ។
នាយសេនាធិការចម្រុះទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់មីស៊ីលផ្លោងដែលមិនត្រូវបានស្គាល់អត្តសញ្ញាណត្រូវបានបាញ់ចូលក្នុងដែនសមុទ្រជប៉ុន ដែលគេស្គាល់ថា ដែនសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីខេត្តហាំងយ៉ុងខាងត្បូង ។
គួរបញ្ជាក់ផងដែរថា បាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង ជាទង្វើត្រូវបានហាមឃាត់ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបានចាត់ទុកថា ការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ៕