រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​ថ្មី​សន្យា​ចាក់​វ៉ាក់សាំង​អោយ​បាន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​៣​សែន​នាក់

​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ទី​៤​របស់​លោក​ប្រធានាធិបតី​ប្រេស៊ីល​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​បាន​ប្រើ​ថ្ងៃ​ផ្លូវការ​ដំបូង​របស់​លោក​នៅ​ក្នុង​ការងារ​ ​ដើម្បី​ធ្វើការ​សម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​ចំនួន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​៣​សែន​នាក់​ ​គិត​ត្រឹម​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​

​ប្រេស៊ីល​៖​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ទី​៤​របស់​លោក​ប្រធានាធិបតី​ប្រេស៊ីល​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​បាន​ប្រើ​ថ្ងៃ​ផ្លូវការ​ដំបូង​របស់​លោក​នៅ​ក្នុង​ការងារ​ ​ដើម្បី​ធ្វើការ​សម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​ចំនួន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​៣​សែន​នាក់​ ​គិត​ត្រឹម​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​លើកដំបូង​របស់​ខ្លួន​ ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​ ​លោក​ម៉ា​សេ​ឡូ​ គ្វៀរ៉ូហ្គា ​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​មាន​គោលបំណង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​ថ្នាំបង្ការ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ហើយ​សន្យា​ថា​ ​នឹង​ចាក់​ឱ្យ​បាន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ ​ម៉ាស់​ ​និង​គ​ម្លា​ត​សង្គម​ ​គឺជា​គន្លឹះ​ក្នុង​ការ​ពន្យឺត​មេរោគ​ ​ព្រោះថា​ ​គ្មាន​នរណា​ម្នាក់​ចង់បាន​ការ​បិទ​ប្រទេស​នោះ​ទេ​ ​ជាពិសេស​ប្រជាជន​ប្រេស៊ីល​តែម្តង​ ​ដែល​ទំនង​មិន​ប្រកាន់ខ្ជាប់​ការ​បិទ​ប្រទេស​នោះ​ទេ​ ​ហើយ​ថា​ ​លោក​នឹង​ផ្តោត​លើ​វិទ្យាសាស្ត្រ​ ​និង​តម្លា​ភាព​ ​។​

គួរ​បញ្ជាក់​ថា​ ​ប្រទេស​ធំបំផុត​នៅ​អាមេរិក​ឡា​ទី​ន​ ​ជា​កន្លែង​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ខ្ពស់​ជាងគេ​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​នេះ​ ​បាន​ក្លាយ​មជ្ឈមណ្ឌល​នៃ​ការ​ស្លាប់​ដោយសារ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ក្នុង​ពិភពលោក​ ​ដោយមាន​អ្នក​ស្លាប់​ម្នាក់​ ​ក្នុងចំណោម​អ្នក​ស្លាប់​លើ​ពិភពលោក​៤​នាក់​ ​គឺជា​ជនជាតិ​ប្រេស៊ីល​នា​ពេល​បច្ចុប្បន្ន​ ​៕​

Leave a Reply