​អធិការបតី​អាល្លឺម៉ង់​សម្រេច​លុបចោល​វិញ ចំពោះការ​រឹត​បន្តឹង​បន្ថែម​លើ​វិធានការ​បិទ​ខ្ទប់​ប្រទេស​នៅ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ

អាល្លឺម៉ង់​៖​ ​បាន​ប្រកាស​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ការ​រឹត​បន្តឹង​លើ​វិធានការ​បិទ​ខ្ទប់​ប្រទេស​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​ត្រូវ​បាន​លុបចោល​វិញ​ ​។​

លោកស្រី​ មឺហ្គែ​ល​ ​បាន​និយាយ​ថា​ ​ទោះបីជា​ការ​បិទ​ខ្ទប់​ប្រទេស​ទាំងស្រុង​នៅ​ស​ប្តាហ៍​ក្រោយ​ ​ត្រូវ​បាន​ប្រកាស​ជាបឋម​ជាមួយ​បំណង​ល្អ​បំផុត​ ​ដើម្បី​កាត់បន្ថយ​ល្បឿន​នៃ​ការ​រីក​រាលដាល​រលក​ទី​៣​ ​នៃ​ជំងឺ​CO​V​I​D​-19​ក៏ដោយ​ ​ក៏​គំនិត​នេះ​គឺជា​កំហុស​មួយ​ ​។​ ​លោកស្រី​បន្ថែម​ថា​ ​លោកស្រី​មានការ​សោកស្តាយ​ដែល​ការប្រកាស​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ដែល​ធ្វើឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​បន្ថែម​ទៀត​ ​និង​បាន​សុំ​អភ័យទោស​ដល់​ពលរដ្ឋ​អាល្លឺម៉ង់​ទាំងអស់​ ​ហើយ​ថា​ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​យើង​នឹង​ក​ម្ចាត់​វី​រុ​ស​ជាមួយគ្នា​ ​។​

សូម​រំលឹក​ថា​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ ​ប្រទេស​របស់​លោកស្រី​នឹង​ពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេស​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​រហូតដល់​ ​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ខាងមុខ​ ​ជាមួយនឹង​ការ​រឹតត្បិត​រឹត​តែ​ខ្លាំង​ក្នុង​កំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​៕​

Leave a Reply