សហរដ្ឋអាមេរិកចង់ឱ្យ WHO ត្រឡប់ទៅទីក្រុងវូហានម្ដងទៀត ដើម្បីស៊ើបអង្កេតពីប្រភពដើមកូវីដ-១៩

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនរំពឹងថារបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ជុំវិញការស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណា COVID-19 ឈរលើ មូលដ្ឋានវិទ្យាសាស្ត្រ ហើយតម្រូវឱ្យមានការសិក្សាស្រាវបន្ថែម ក្នុងនោះរួមមានទាំងត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។

( ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនរំពឹងថារបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ជុំវិញការស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណា COVID-19 ឈរលើ មូលដ្ឋានវិទ្យាសាស្ត្រ ហើយតម្រូវឱ្យមានការសិក្សាស្រាវបន្ថែម ក្នុងនោះរួមមានទាំងត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។

«យើងរំពឹងថារបាយការណ៍នោះនឹងធ្វើឡើងដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ហើយក្លាយជាការបោះជំហានទៅមុខមួយយ៉ាងពិតប្រាកដដើម្បីអាចឱ្យពិភពលោក បានដឹងពីប្រភពដើមនៃវីរុសនេះ និងអាចឱ្យយើងត្រៀមខ្លួនបានកាន់តែប្រសើរចំពោះជំងឺរាតត្បាតណាមួយនៅពេលអនាគត»។ នេះជាការលើកឡើងរបស់លោកMarc Cassayre ជាភារធារីនៃបេសកកម្មការទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ លោក Cassayre ដោយបន្ថែមទៀតថាវាគួរតែមានការសិក្សាបន្ថែមពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ហើយបើអាចក្រុមអ្នកជំនាញអន្តរជាតិគួរតែត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។ ការលើកឡើងបែបនេះរបស់លោក Cassayre ធ្វើឡើងចំពេលអង្គការ WHO ត្រូវបាន គេរំពឹងថានឹងបញ្ចេញរបាយការណ៍មួយស្ដីពីការស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ធ្វើឡើងរួមគ្នាដោយក្រុមអ្នកជំនាញអន្តរជាតិ និងសមភាគីចិន នៅក្នុងសប្ដាហ៍នេះ។

Leave a Reply