កូវីដ១៩៖ ថៃ​ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​​ផលិត​ដោយខ្លួនឯង​ ​លើ​មនុស្ស​ហើយ​

ប្រទេស​ថៃ​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​២​២​ ​មីនា​ ​ម្សិលមិញ​ ​បាន​ចាប់ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ខ្លួន​ផលិត​ក្នុង​ប្រទេស​ហើយ​ ​ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចុះឈ្មោះ​នៅ​ឆ្នាំក្រោយ​។​ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផលិត​ដោយ​អង្គការ​ ​G​P​O ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ពងមាន់​ ​ឬ​ ​egg​-​base​d​ ​technology​ ​។​

​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​និយាយ​ថា​ ​ការ​ផលិត​វ៉ាក់សាំង​ដោយខ្លួន​ឯនេះ​គឺជា​ជំហាន​សំខាន់​មួយ​ ​សម្រាប់​សុខភាព​សាធារណៈ​របស់​ប្រទេសជាតិ​ ​ខណៈ​ដែល​វា​នឹង​ធ្វើឲ្យ​ថៃ​មាន​ភាពច្បាស់​ការ​ខ្លួនឯង​ ​ហើយ​មិន​ចាំបាច់​ពឹងផ្អែក​លើវ៉ាក់សាំង ​ពី​ប្រទេសក្រៅ​។​

​លោក​រដ្ឋមន្ត្រី​ថា​ ​ពេល​ជោគជ័យ​នៃ​ការសាកល្បង​ ​តាម​គម្រោង​ ​វ៉ាក់សាំង​នេះ​នឹង​ផលិត​ចន្លោះ​ពី​២​៥​ទៅ​៣​០​លាន​ដូ​ស​ ​ក្នុង​មួយ​ឆ្នាំ​ ​គ្រោង​នឹង​ចាប់ផ្តើម​ឆ្នាំ​២​០​២​២​។​ ​លោក​បញ្ជាក់​ដែរ​ថា​ ​បច្ចេកវិទ្យា​ផ្អែកលើ​ពងមាន់​នេះ​ក៏​ធ្លាប់​បាន​ប្រើប្រាស់​ ​សម្រាប់​វ៉ាក់សាំង​ផ្តាសាយ​នានា​ផង​ដែរ​ ​ដោយ​វាក៏​អាច​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​។​ ​សម្រាប់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ ​អាច​នឹង​មាន​ឲ្យបាន​៤​៦​០​នាក់​សរុប​ ​ក្នុង​នោះ​ ​២​១​០​នាក់​ ​មាន​អាយុ​ចន្លោះ​ពី​១​៨​ទៅ​៥​៩​ឆ្នាំ​។​

​សូម​បញ្ជាក់​ថា​ ​ថៃ​ ​បច្ចុប្បន្ន​ ​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​លើ​ប្រជាពលរដ្ឋ​ ​ចំនួន​២​ប្រភេទ​ ​មួយ​មកពី​អង់គ្លេស​និង​មួយទៀត​មកពី​ចិន​៕

Leave a Reply