នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំប្រតិភូសាលាខេត្តអញ្ជេីញចូលរួមគោរពវិញ្ញាក្ខ័ន្ធសពឧបាសក យក់ សូន ត្រូវជាឪពុកបង្កេីតលោកជំទាវ យក ស៉ីណាត អភិបាលរងខេត្ត ដែលបានទទួលមរណៈភាពនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៦និង៤០នាទីល្ងាច ក្នុងជន្មាយុ៧១ ឆ្នាំដោយរោគាពាធ។
ពិធីបុណ្យបានប្រារព្ធធ្វេីនៅគេហដ្ឋានស្ថិតនៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវអភិបាលរងខេត្ត និងក្រុមគ្រួសារដែលបានបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ព្រមទាំងញាតិមិត្តទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធ ឧបាសក យក់ សូន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕