ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ វេចនំអន្សម ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ពិសារដោយឥតគិតថ្លៃ នៅបរិវេណវិមានឯករាជ្យខេត្ត ។































