ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញកាន់បិណ្ឌ ១២ នៅវត្តម្រុំខាងជើង

ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការមកពីតាមមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌ ១២ នៅវត្តម្រុំខាងជើងស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការមកពីតាមមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌ ១២ នៅវត្តម្រុំខាងជើងស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការមកពីតាមមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកនូវចង្ហាន់បិណ្ឌបាត និងទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងមួយចំណែកទៀតសម្រាប់ គណៈកម្មាធិការទុកកសាងទីវត្តអារាម ឱ្យកាន់តែមានភាពរីកចម្រើនផ្នែកព្រះពុទ្ធសាសនា ដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយគោរពបូជាផងដែរ៕