រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល បានអញ្ជើញចូលរួមជាកិត្តិយសបូជាសព ឧបាសក ប៉ែន សុីណាន ដែលត្រូវជាកូនប្រុសរបស់ ឯកឧត្តម ប៉ែន អ៊ាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦ៈ០០នាទីល្ងាច ក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ។
កម្មវិធីបុណ្យគម្រប់៧ថ្ងៃ ឧបាសក ប៉ែន សុីណាន នឹងប្រារព្ធធ្វើនៅថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នៅវត្តវាលស្បូវ រាជធានីភ្នំពេញ…។