ខេត្ដកំពង់ចាម៖ តបតាមការអំពាវនាវរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើកិច្ចការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងកំពុងរីករាលដាលនៅ រាជធានី.ខេត្តមួយចំនួននៃប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ជាក់ស្តែងនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាថវិកាពីគ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) នូវសម្ភារៈប្រឆាំងមេរោគកូវីដ-១៩ រួមមាន៖ ទឹកអាកុល ១៥០ លីត្រ ម៉ាស់ចំនួន៥,០០០ បន្ទះ និងគ្រឿងឧបភោគបរិភោគ បរិភោគមួយចំនួន រួមមាន៖ មីជាតិ១០០ កេស និងទឹកបរិសុទ្ធ១០០ កេស ក្នុងការចូលរួមចំណែកជាមួយគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងនៅក្នុងសហគមន៍ខេត្តកំពង់ចាមយើង៕