នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវដល់អ្នកធ្លាប់ចូលក្លឹបហាត់ប្រាណ Fit-Zone បឹងត្របែក និងហាង Modestore ត្រូវទៅធ្វើតេស្តរកកូវីដ១៩ ជាចាំបាច់

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកអ្នកធ្លាប់ចូលក្លឹបហាត់ប្រាណ Fit-zone បឹងត្របែក ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា និងហាង Modestore ពីថ្ងៃទី១០ ដល់១៦ ខែមីនា ឆ្នាំ២០២១នេះ ត្រូវទៅធ្វើតេស្តរកកូវីដ-១៩ ជាចាំបាច់ ប្រសិនបើអ្នកទាំងនោះ មានរោគសញ្ញា ដូចជា ក្អក កណ្តាស់ គ្រុនក្តៅ ឈឺបំពង់ក ឬដកដង្ហើមខ្លីជាដើម។

គួបញ្ជាក់ផងដែរថា ការចេញសេចក្តីប្រកាសខាងលើ បានធ្វើឡើងក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី។

ជាមួយគ្នានោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវដល់អ្នកធ្លាប់ទៅទីតាំងខាងលើ បើមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរាល់ថ្ងៃរយៈពេល១៤ថ្ងៃ​ ដោយរាប់ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ផ្ទាល់៕

Leave a Reply