គណៈកម្មការផ្សារទួលទំពូង នឹងបិទច្រកទ្វារចូលផ្សារមួយចំនួន ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩

គណៈកម្មការផ្សារទួលទំពូង បានជូនដំណឹង អំពី ការបើកទ្វារចេញ-ចូលផ្សារ ថ្ងៃសេស និងថ្ងៃគូ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ-១៩។ ក្នុង​នោះ​គណៈកម្មការផ្សារទួលទំពូង នឹងបិទច្រកទ្វារចូលផ្សារមួយចំនួន ហើយចូលតាមច្រកទ្វារ ដែលគណៈកម្មការផ្សារបានកំណត់។

 (ភ្នំពេញ)៖ គណៈកម្មការផ្សារទួលទំពូង បានជូនដំណឹង អំពី ការបើកទ្វារចេញ-ចូលផ្សារ ថ្ងៃសេស និងថ្ងៃគូ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ-១៩។ ក្នុង​នោះ​គណៈកម្មការផ្សារទួលទំពូង នឹងបិទច្រកទ្វារចូលផ្សារមួយចំនួន ហើយចូលតាមច្រកទ្វារ ដែលគណៈកម្មការផ្សារបានកំណត់។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីឲ្យគណៈកម្មការផ្សារ មានលទ្ធភាពគ្រប់គ្រាន់ ក្នុង​ការរៀបចំកម្លាំង សន្តិសុខ ធ្វើការត្រួតពិនិត្យតាមវិធានការសុខាភិ​បាល ជូនប្រជា​ពល​រដ្ឋ ដែលចូលក្នុងផ្សារ ឲ្យបានម៉ត់ចត់គ្រប់ៗគ្នា ចៀសវាងនូវភាពខ្វះចន្លោះណាមួយ​ជាយថា​ហេតុនោះ គណៈកម្ម ការផ្សារមានភាពចាំបាច់ត្រូវ​បិទច្រកទ្វារចូលផ្សារមួយចំនួន និង​តម្រូ​វឲ្យប្រជាពលរដ្ឋ និង តម្រូវឲ្យអាជីវករ ភ្ញៀវជាតិ អន្តរជាតិ ត្រូវចូលខាងក្នុងផ្សារ តាមច្រក​ទ្វារ ដែលត្រូវកំណត់ បើក និងបិទតាមពេលវេលា ដូចខាងក្រោម៖

Leave a Reply