​អឺរ៉ុប​ថា​ វ៉ាក់សាំង​ As​t​raZe​n​e​ca​ ​គ្មានបង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ទេ

គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​គឺជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​នោះ​ឡើយ​ នេះបើតាមនិ​យ​ត​ករ​ឱសថ​សហភាព​អឺរ៉ុប​​ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារ​ព័ត៌មាន​ ​Bloom​berg​ ​កាល​ពីម្សិលមិញ​។

​លោកស្រី​ ​E​me​r ​Cook​e​ ​នាយក​ប្រតិបត្តិ​នៃ​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​(​E​MA​)​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​គណៈកម្មាធិការ​សុវត្ថិភាព​របស់​ខ្លួន​ ​បាន​ជួប​ប្រ​ជុំគ្នា​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​របាយការណ៍​ស្តី​អំពី​បញ្ហា​កំណក​ឈាម​ ​នៅ​ក្នុង​ច​ ំណោ​ម​មនុស្ស​មួយ​ចំនួន​ ​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​នេះ​ ​ហើយ​លទ្ធផល​ជាបឋម​បាន​បង្ហាញ​ថា​ ​មិន​មាន​សញ្ញា​ណាមួយ​ដែល​បញ្ចា​ក់​ថា​ វា៉ក់​សាំង​ ​As​t​raZe​n​e​ca​ ​ជា​មូលហេតុ​បង្ក​រ​ឲ្យ​មាន​បញ្ហា​សុខភាព​នេះ​ឡើយ​។​

​ទោះជាយ៉ាងណា​ ​នាយក​ប្រតិបត្តិ​នៃ​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​រូប​នេះ​បាន​គូស​បញ្ជាក់​ថា​ ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​និង​កំពុង​ធ្វើការ​វាយ​តម្លៃ​ម្តង​មួយ​ករណី​ៗ​នៃ​ឧប្បត្តិហេតុ​ ​ហើយ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​៕

Leave a Reply