នាយករដ្ឋមន្ត្រី​ថៃ​ឲ្យពន្លឿន​ចាក់​វ៉ាក់សាំង​ As​t​raZe​n​e​ca​ ​ដល់​ពលរដ្ឋ​១​០​លាន​នាក់​​ត្រឹម​១​ខែ​

លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ចង់ឲ្យ​ក្រសួងសុខាភិបាល​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្រោយពេល​លោក​ចាក់​រួច​ ​ហើយ​ថា​លោក​គ្មាន​ប៉ះពាល់​អ្វី​ទេ​។​ ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​កាល​ពីម្សិលមិញ​ ​លោក​ប្រា​យុទ្ធ​ថា​ ​ទាំង​រូបលោក​និង​គណៈរដ្ឋមន្ត្រី​១​៥​រូប​ទៀត​ ​ពុំ​មាន​បញ្ហា​ប្រតិកម្ម​អ្វី​ចំពោះ​សុខភាព​ទេ​។​

​លោក​ថា​ ​«​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​គ្មាន​ប្រតិកម្ម​អ្វី​អាក្រក់​ពី​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ទេ​»​
​លោក​នាយករដ្ឋមន្ត្រី​រូប​នេះ​ក៏​ចង់ឲ្យ​មន្ទីរពេទ្យ​ឯកជន​គួរតែ​មាន​សេវាកម្ម​ចាក់​វ៉ាក់សាំង​ដោយខ្លួនឯង​ដែរ​ ​ដើម្បី​សម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​ប្រចាំខែ​របស់​ប្រទេស​។​

​លោក​ថា​ ​«​ខណៈនេះ​ ​យើង​សូម​ជំរុញ​ដល់​ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​បញ្ជូន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទៅ​មន្ទីរពេទ្យ​ ​ដោយ​មិន​ចាំបាច់​រងចាំ​ការ​សម្រេច​ពី​រដ្ឋាភិបាល​ទេ​ ​ខណៈ​ដែល​យើង​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​១​០​នាក់​ ​ក្នុង​១​ខែ​»​៕​

Leave a Reply