នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោក លោកស្រីមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ មេភូមិ សរុបប្រមាណ ៣៧៣នាក់ នៅអគាររដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ នៅតាមបណ្ដាក្រុងស្រុកណា ដែលមានរោងចក្រសហគ្រាស ពេលព្រឹក និងពេលកម្មករចេញពីធ្វើការ ត្រូវមានកម្លាំងធ្វើចរាចរណ៍ និងចុះរៀបចំសណ្ដាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលទៅដល់កម្មករកម្មការិនីរោងចក្រ ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ ហើយកងកម្លាំងទាំងបី ត្រូវក្តាប់សភាពការណ៍ និងរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីខេត្តចាត់ការ និងឆ្លើយតបបានទាន់ពេលវេលា៕