លោក ម៉ននី បណ្ឌិត អញ្ជើញចូលរួម ពិធីសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្ស

ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោកស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញចូលរួមពិធីសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន២០០នាក់ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅបរិវេណសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង

ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោកស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញចូលរួមពិធីសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន២០០នាក់ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅបរិវេណសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីប្រធានការិយាល័យទាំង១៣ចំណុះរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។