រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា សូមឲ្យព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តខ្មែរ

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា សូមឲ្យព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តខ្មែរ។

ពិធីនេះប្រព្រឹត្តិទៅនៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដីខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ និង មន្ត្រីរាជការ។