ស្នាក់ការគណបក្សប្រជាជនស្រុកមេមត់ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ព័ន្ធ ក្តាប់ឲ្យបាននិងដោះស្រាយរាល់សំណើរសំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
មានប្រសាសន៍បែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់។