ប្រជាពលរដ្ឋនៅក្នុងឃុំកោះសូទិន បានទទួលអំពូល សូឡា ប្រើពន្លឺព្រះអាទិត្យ ១,០០០ដើម ជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត …..

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់អំពូល សឡា (អំពូលប្រើពន្លឺព្រះអាទិត្យ) ចំនួន ១,០០០ ដើម ដែលជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់បំភ្លឺតាមដងផ្លូវ នៃភូមិទាំង ១៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់អំពូល សឡា (អំពូលប្រើពន្លឺព្រះអាទិត្យ) ចំនួន ១,០០០ ដើម ដែលជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់បំភ្លឺតាមដងផ្លូវ នៃភូមិទាំង ១៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន ឯកឧត្តម ហែម សុវត្ថិ បានថ្លែងថា ភ្លើងអគ្គិសនី គឺជាអាទិភាពគន្លឹះ១ ក្នុងចំណោមអទិភាពគន្លឹះទាំង ៥ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិជ្ជា ត្រូវបានយកចិត្តទុកដាក់ ដើម្បីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ម្យ៉ាងទៀតអំណោយនេះ អាចនិយាយបានថា ជាកាជូនកាដូ មុនពិធីបុណ្យចូលឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋក្នុងឃុំកោះសូទិន សម្រាប់បំភ្លឺផ្លូវ ងាយស្រួលក្នុងការធ្វើដំណើរ ចូលរួមការកំសាន្តពីតំបន់មួយទៅតំបន់មួយទៀត ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា អំពូល សឡា ប្រើពន្លឺព្រះអាទិត្យ ចំនួន១០០០ ដើម ដែលជាអំណោយរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន ដើម្បីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបំភ្លឺផ្លូវ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឃុំកោះសូទិននេះតែម្តង ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ជូនសព្វសាធុការពរ ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសេចក្តីថ្លៃថ្នូរ ក្នុងការលេងល្បែងប្រជាប្រិយ ដែលជាប្រពៃណីវប្បធម៌របស់យើង ៕