គោរពអនុវត្តតាមអនុសាសន៍ សម្តេច ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំរថយន្តក្រុង ដឹកជូនបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ពីចំណតរថយន្តផ្សារសួង មាន០៣ខែ្ស

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ គោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកជូនបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ដែលចេញដំណើរពីចំណតរថយន្តផ្សារសួង ដែលមាន០៣ខែ្ស៖

–  ខ្សែរថយន្តទី១៖ ទៅកាន់ទីតាំងសាលាស្រុកតំបែរ និងសាលាស្រុកក្រូចឆ្មារ។

–  ខ្សែរថយន្តទី២៖ ទៅកាន់ទីតាំងសាលាស្រុកពញាក្រែក និងសាលាស្រុកមេមត់។

–  ខ្សែរថយន្តទី៣៖ ទីតាំងសាលាស្រុកត្បូងឃ្មុំ និងសាលាស្រុកអូររាំងឪ។

គូសបញ្ជាក់ថា៖ រថយន្តក្រុងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកជូនចាប់ពីថ្ងៃទី១២នេះ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនមានបង់ប្រាក់នោះឡើយ ។

សូមបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។