រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៤ រួមមាន:

១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពតាមរយ:ពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤. បញ្ហាផ្សេងៗ ៕