កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលេីកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី​ សន្តិសុខជាតិ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ (២០២៤-២០២៨)

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលេីកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី​ សន្តិសុខជាតិ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ (២០២៤-២០២៨) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលេីកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី​ សន្តិសុខជាតិ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ (២០២៤-២០២៨) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងឆ្នាំ២០២៣ និងដើមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលកន្លងមកនេះ។

ជាមួយគ្នានោះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ នូវខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ មានដូចខាងក្រោមនេះ ៖

ទី១ ៖ ផ្តោតលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពការបំពេញការងារ ការធ្វើទំនើបកម្ម ប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដៃគូអភីវឌ្ឍន៍ វិស័យឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។

ទី២ ៖ ផ្តោតលើការបន្តការពារឱ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការការ៣រក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ដែលជាបុរេលក្ខណមិនអាចខ្វះបាន សម្រាប់ការលើកកម្ពស់សិទ្ឋិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ។

ទី៣ ៖ ផ្តោតលើការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។

ទី៤ ៖ ផ្តោតលើការពង្រឹងការកែទម្រង់ស្តាប័ន និងការអភិវឌ្ឍនធបានមនុស្ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំក្នុងការបំពេញការងារ។

ទី៥ ៖ ផ្ដោតលើការពង្រឹង និងការកែលម្អយន្តការ និតិវិធី និងស្តង់ដារនៃការផ្តល់សេវា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឲ្យមានភាពសាមញ្ញ ក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តុ និងតម្លាភាព។

ទី៦ ៖ ផ្តោតលើ ការធ្វើបដិវត្តកម្មឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ៕