សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តរបស់សមាគមនារី និងគណ:ចលនាស្ត្រី នៅវិមាន ៧មករា នាព្រឹក ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
របៀបវារ:ប្រជុំថ្ងៃនេះរួមមាន
១. ពិភាក្សានិងផ្តល់យោបល់កែលំអរ បំពេញបន្ថែមលើរបាយការណ៍
២. ពិភាក្សាលើ ៖
– ការកំណត់ពេលវេលាសម្រាប់រៀបចំសន្និបាតបូកសរុបការងាររបស់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ និងគណ:ចលនាស្ត្រី ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តនៅឆ្នាំ២០២៤
– ការរៀបចំសន្និបាតបើកទូលាយរបស់សមាគមនារី
– ការរៀបចំកែសម្រួលបំពេញបន្ថែមសមាសភាពតែងតាំងសមាជិកកិត្តិយស សមាគមនារីថ្នាក់កណ្តាល
៣. ការចូលរួមវេទិកាសហគ្រិនស្ត្រី ៣ប្រទេស កម្ពុជា វៀតណាម ឡាវ
៤. បញ្ហាផ្សេងៗ